ពុទ្ធសាសនបណ្ឌិត្យ

ឯកឧត្ដម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក ចាង វ៉ាន់អ៊ីក អនុប្រធានសមាគមគណៈប្រឹក្សាចាស់ទុំពួកជំនុំព្រេសប៊ីធេរានកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម

  • Print

រសៀលថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក ចាង វ៉ាន់អ៊ីក អនុប្រធានសមាគមគណៈប្រឹក្សាចាស់ទុំពួកជំនុំព្រេសប៊ីធេរានកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់នូវ៖ ទឹកអាល់កុលចំនួន ៣០០ដប និងម៉ាសចំនួន ២០០ប្រអប់ សម្រាប់ជួយឧបត្ថម្ភដល់មន្រ្តីរាជការ នៃក្រសួងធម្មការ និងសាសនាក្នុងស្ថានភាពដែលកំពុងរីករាលដាលដោយជំងឺកូវីដ-១៩ នៅក្រសួងធម្មការនិងសាសនា។